29/09/2026
លក្ខណះសម្បត្តិសំខាន់ៗរបស់ក្រឡាបញ្ចី ត្រូវមាន
* មានចំណេះដឹងផ្នែកច្បាប់ និងនីតិវិធីតុលាការ។
* មានសមត្ថភាពរៀបចំ និងរក្សាសំណុំរឿង ឱ្យបានត្រឹមត្រូវ។
* ចេះកត់ត្រា និងសរសេរឯកសារផ្លូវការ បានច្បាស់លាស់។
* មានភាពម៉ត់ចត់ និងប្រុងប្រយ័ត្ន ព្រោះឯកសារតុលាការមានសារៈសំខាន់ខ្លាំង។
* មានភាពស្មោះត្រង់ អព្យាក្រឹត និងរក្សាការសម្ងាត់។
* គោរពច្បាប់ និងវិន័យការងារ មិនកែប្រែ ឬបំភ្លៃព័ត៌មានក្នុងសំណុំរឿង។
* មានសមត្ថភាពទំនាក់ទំនងល្អ ជាមួយចៅក្រម មេធាវី ព្រះរាជអាជ្ញា ភាគី និងសាក្សី។
* ត្រូវ បំពេញលក្ខខណ្ឌជ្រើសរើស និងការប្រឡង/បណ្តុះបណ្តាល ដែលច្បាប់ និងស្ថាប័នមានសមត្ថកិច្ចកំណត់។