06/12/2026
ជុំវិញករណីបាត់ខ្លួនរបស់បុរសអ្នករត់កង់បី ដែលមហាជនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នោះ ពេលនេះភរិយារបស់លោកបានចេញមុខប្រ..តិ..កម្មយ៉ាងខ្លាំងចំពោះទំព័រហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានមិនពិត។
យោងតាមសំណេរដើម បន្ទាប់ពីមានការចុះផ្សាយបំភ្លៃថាបានប្រទះឃើញសា..កស..ពស្វាមីរបស់ខ្លួន ភរិយារងគ្រោះបានលើកឡើងយ៉ាងក្តៅគគុកថា៖ «ផ្សាយលាយឡំរញ៉េរញ៉ៃពេញហ្នឹង... សុំឱ្យមានខួរក្បា..លគិតខ្លះផង កុំចេះតែផ្សាយឱ្យតែបានផ្សាយ»។ អ្នកនាងថែមទាំងបានរិះគន់ចំៗ ដោយទាមទារឱ្យអ្នកបង្កើតមាតិកាទាំងនោះ រៀនផ្សាយព័ត៌មានឱ្យមានភាពថ្លៃថ្នូរ និងមានក្រមសីលធម៌វិជ្ជាជីវៈ ជាជាងការប្រឌិតរឿងដើម្បីតែទាញយកចំណាប់អារម្មណ៍ ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គ្រួសារដែលកំពុងតែមានទុ.ក្ខ។