A-ONE វាំងនននឹងគ្រឿងដេគ័រ

A-ONE វាំងនននឹងគ្រឿងដេគ័រ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A-ONE វាំងនននឹងគ្រឿងដេគ័រ, Home decor, ទីតាំងលូ5,ខាងក្រោយបុរីអរគីដេរ2004, Phnom Penh.

19/02/2026
05/02/2026

🥰🥰🥰

05/02/2026
24/12/2025

🔔ស្របពេលដែលយោធាថៃ កំពុងបន្តការឈ្លានពានយ៉ាងកម្រោល និងកាន់តែព្រៃផ្សៃបំផុត តាមរយៈ ការវាយប្រហារតាមផ្លូវអាកាសចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ជាពិសេស ការវាយប្រហារលើតំបន់ជនស៊ីវិលរស់នៅ សូមបងប្អូនទាំងអស់ ដែលស្ថិតក្នុងតំបន់រងហានិភ័យ មេត្តាប្រុងប្រយ័ត្នខ្ពស់ ‼️

ខាងក្រោមនេះ គឺជារបៀបការពារខ្លួនបន្ទាន់ នៅពេលដែលមានការវាយប្រហារពីលើអាកាស៖

១. ដេកផ្កាប់មុខលើដី ដើម្បីកាត់បន្ថយសម្ពាធមកលើរាងកាយ
២. យកដៃខ្ទប់ក្បាល និងក ដើម្បីការពារពីកម្ទេចកម្ទី
៣. ហើបមាត់បន្តិចកាត់បន្ថយសម្ពាធក្រដាសត្រចៀក និងសួត
៤. កុំផ្អែកនឹងជញ្ជាំងព្រោះអាចបណ្ដាលឲ្យរងរបួស



តំណតេលេក្រាម៖ 👉 https://t.me/uyfc_pp

សូមសហគមន៍អន្តរជាតិចូលរួមថ្កោលទោសសកម្មភាពឈ្លានពានយ៉ាងគឃ្លើននិងអមនុស្សធម៌របស់យោធាថៃមកលើអធិបតេយ្យកម្ពុជា គំរាមកំហែងមកលើអាយុ...
24/12/2025

សូមសហគមន៍អន្តរជាតិចូលរួមថ្កោលទោសសកម្មភាពឈ្លានពានយ៉ាងគឃ្លើននិងអមនុស្សធម៌របស់យោធាថៃមកលើអធិបតេយ្យកម្ពុជា គំរាមកំហែងមកលើអាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ស៊ីវិលកម្ពុជា និងប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពនិងសន្តិសុខតំបន់និងសាកល

🛡 ការការពារខ្លួនពីការវាយប្រហារតាមអាកាស ✈️🏠 ការស្វែងរកជម្រក (Take Shelter) ✔️មានកន្លែងមួយចំនួនដែលអ្នកគួរស្វែងរកជម្រក៖ នៅក...
24/12/2025

🛡 ការការពារខ្លួនពីការវាយប្រហារតាមអាកាស ✈️

🏠 ការស្វែងរកជម្រក (Take Shelter)

✔️មានកន្លែងមួយចំនួនដែលអ្នកគួរស្វែងរកជម្រក៖ នៅក្រោមដី បន្ទប់ក្រោមដី ឬផ្លូវរូងក្រោមដី ។
✔️ជាការប្រសើរ គួរនៅក្បែរជញ្ជាំងដែលគ្មានបង្អួច ឬកញ្ចក់ ប៉ុន្តែកុំផ្អែកខ្នងនឹងជញ្ជាំងទាំងនោះ ។
✔️ជៀសវាងការប៉ះផ្ទាល់ជាមួយជញ្ជាំងរឹង ព្រោះអ្នកអាចរងរបួសដោយសារកម្លាំងញ័រខ្លាំង ឬរញ្ជួយដី ។
✔️ប្រសិនបើអ្នកនៅខាងក្រៅ ត្រូវប្រញាប់ចូលទៅក្នុងអគារដែលនៅជិតបំផុត 🏃‍♂️ ។
✔️ប្រសិនបើអ្នកមិនអាចរកជម្រកក្រោមដីបានទេ ត្រូវជ្រកនៅផ្នែកខាងក្រោមបំផុតនៃអគារ ។
✔️នៅឱ្យឆ្ងាយពីបង្អួច 🪟 ។ ប្រសិនបើអាច ត្រូវគ្របបង្អួចដោយបន្ទះផ្លាស្ទិក និងស្កុតការពារ ។

🌳 ការរកជម្រកនៅទីវាល (Taking Cover in the Open)

✔️ប្រសិនបើមិនមានអគារនៅជិតទេ ត្រូវរកកន្លែងដែលទាបបំផុត ដូចជាលេណដ្ឋាន ឬរណ្តៅ ហើយដេកឱ្យទាប ។
✔️ដោយសារបំណែកគ្រាប់បែកដែលផ្ទុះនឹងហោះឡើងលើ ដូច្នេះតំបន់ដែលមានសុវត្ថិភាពបំផុតគឺកន្លែងដែលមានកម្រិតដីទាបបំផុត ។
✔️ដេកផ្កាប់មុខទៅដី ហើយយកដៃទាំងពីរខ្ទប់ក្បាលរបស់អ្នក 🙇‍♂️ ។

🩹 វិធានការការពារផ្សេងៗទៀត

✔️គ្របដណ្តប់ស្បែកដែលនៅចំហជាមួយវត្ថុដែលមិនងាយឆេះក្នុងអំឡុងពេលទម្លាក់គ្រាប់បែក ប្រសិនបើអាច ។
✔️ប្រសិនបើគ្មានសម្ភារៈទាំងនោះទេ សូម្បីតែអាវធំ អាវជេកឃីត ឬកាសែត ក៏អាចជួយការពារស្បែករបស់អ្នកពីការរលាកធ្ងន់ធ្ងរបានដែរ 🧥 ។
✔️បិទភ្នែករបស់អ្នក ដើម្បីការពារកុំឱ្យកម្ទេចកំទីចូលភ្នែក 😌 ។
✔️ហើបមាត់បន្តិច ដើម្បីការពារសួតពីការរងរបួសដោយសារកម្លាំងផ្ទុះ 😮 ។

✅ អ្វីដែលគួរធ្វើ (DOS)

✔️កំណត់រកបន្ទប់ដែលមានសុវត្ថិភាពបំផុតនៅក្នុងផ្ទះរបស់អ្នក ឧទាហរណ៍៖ ប្រសិនបើគ្មានបន្ទប់ក្រោមដីទេ បន្ទប់ទឹកច្រើនតែជាកន្លែងដែលរឹងមាំ និងមានបង្អួចតិច 🛀 ។
✔️ត្រៀមបន្ទះផ្លាស្ទិក និងស្កុតឱ្យរួចរាល់ ដើម្បីបិទលើបង្អួចរបស់អ្នក ។ វានឹងជួយការពារកញ្ចក់កុំឱ្យខ្ទាតនៅពេលមានកម្លាំងផ្ទុះ ។
✔️បង្កើតជម្រកបណ្តោះអាសន្នចេញពីតុ ពូក និងសៀវភៅ 📚 ។
✔️ដេកនៅលើដីដោយយកដៃខ្ទប់ក្បាល និងហើបមាត់បន្តិច ។
✔️ធានាឱ្យមានការផ្គត់ផ្គង់ទឹកផឹក (ឧទាហរណ៍៖ ច្រកទឹកដាក់ក្នុងអាងងូតទឹក) និងអាហារ ហើយត្រូវបិទប្រព័ន្ធអគ្គិសនី និងហ្គាស 💧🥫 ។

🚫អ្វីដែលមិនគួរធ្វើ (DO NOTS)

❌កុំមើលការវាយប្រហារតាមអាកាស
❌កុំចេញទៅក្រៅដើម្បីថតរូបការវាយប្រហារតាមអាកាស 📸 ។
❌កុំជ្រកនៅក្បែរបង្អួច ។
❌កុំផ្អែកខ្នងនឹងជញ្ជាំង ។
❌កុំប្រមូលផ្តុំគ្នាជាក្រុមធំ ជាពិសេសនៅទីវាល 👨‍👩‍👧‍👦 ។

ប្រភព : ឯកសារណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)

យោធាថៃកំពុងប្រើក្រុម Sniper ចាំលបបាញ់ជនស៊ីវិលកម្ពុជា នៅអូរស្មាច់..!The Thai military is using snipers to target Cambodia...
24/12/2025

យោធាថៃកំពុងប្រើក្រុម Sniper ចាំលបបាញ់ជនស៊ីវិលកម្ពុជា នៅអូរស្មាច់..!

The Thai military is using snipers to target Cambodian civilians in O'Smach..!

Address

ទីតាំងលូ5,ខាងក្រោយបុរីអរគីដេរ2004
Phnom Penh
12000

Telephone

+14024286554

Website

Alerts

Be the first to know and let us send you an email when A-ONE វាំងនននឹងគ្រឿងដេគ័រ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share