Faculty of Architecture and Urban Planning-FAUP

Faculty of Architecture and Urban Planning-FAUP Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Faculty of Architecture and Urban Planning-FAUP, Interior design studio, St. 313, Toul Kok, Phnom Penh.

Official Page of the Faculty of Sciences and Engineering - FSE

Programs:
Architecture | Civil Engineering | Computer Science | Cyber Security | Digital Economy | Data Science | FinTech

"បេះដូងសហគមន៏ ព្រែកវង្សារ"ការរៀបចំ និងកែលម្អព្រែកឱ្យក្លាយជាបេះដូងនៃសហគមន៍ ដោយស្តារឡើងវិញនៅប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងប...
16/02/2026

"បេះដូងសហគមន៏ ព្រែកវង្សារ"

ការរៀបចំ និងកែលម្អព្រែកឱ្យក្លាយជាបេះដូងនៃសហគមន៍ ដោយស្តារឡើងវិញនៅប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងបំលែងវាទៅជាទេសភាពសាធារណៈដែលមានជីវិតរស់រវើក។ ចាប់ពីតំបន់ព្រៃ និងតំបន់ស្ងប់ស្ងាត់ ទៅជាផ្សារសហគមន៍ កន្លែងសម្រាកលំហែ សួនកុមារ និងកន្លែងអង្គុយតាមមាត់ទឹក ទាំងអស់នេះត្រូវបានរចនាឡើងដើម្បីបង្កើតតុល្យភាពរវាងធម្មជាតិ ការជួបជុំជាសហគមន៏ និងសេដ្ឋកិច្ចមូលដ្ឋាន។

ការផ្សារភ្ជាប់ទឹក ទេសភាពបៃតង និងមនុស្សឱ្យក្លាយជាប្រព័ន្ធតែមួយ បង្កើតបរិយាកាសដែលមានភាពធន់ទ្រាំ ឆ្លើយតបនឹងបញ្ហាទឹកជំនន់ កង្វះទីធ្លាសាធារណៈ និងការរីកចម្រើនទីក្រុង។ លើសពីការរចនាទេសភាព គម្រោងនេះជាចក្ខុវិស័យសម្រាប់ជីវិតសហគមន៍ប្រកបដោយចីរភាព ដែលធម្មជាតិ និងជីវិតប្រចាំថ្ងៃរស់នៅចុះសម្រុងគ្នា។

និស្សិតមួយក្រុម បានសហការគ្នាបង្កើតកម្មវិធីឈ្មោះ «អាហារសាមគ្គី» ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំ២០២៦។ដោយមានការអញ្ជើញចូលរួមរបស...
15/02/2026

និស្សិតមួយក្រុម បានសហការគ្នាបង្កើតកម្មវិធីឈ្មោះ «អាហារសាមគ្គី» ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំ២០២៦។
ដោយមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ លោកគ្រូ និងនិស្សិត របស់មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ។

ព្រលឹមបាត់ ព្រលប់ចូលផ្ទះ !តើនិស្សិតស្ថាបត្យកម្មយើងទៅណា?តាមពិត មកសម្ងំធ្វើការងារសាលាសោះ 😀
13/02/2026

ព្រលឹមបាត់ ព្រលប់ចូលផ្ទះ !
តើនិស្សិតស្ថាបត្យកម្មយើងទៅណា?
តាមពិត មកសម្ងំធ្វើការងារសាលាសោះ 😀

ទាំងនេះជាសកម្មភាពរបស់ថ្នាក់ដឹកនាំនិងលោកសាស្រ្តាចារ្យ របស់មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា បានជួបប្រជុំគ្នា ដើម...
11/02/2026

ទាំងនេះជាសកម្មភាពរបស់ថ្នាក់ដឹកនាំនិងលោកសាស្រ្តាចារ្យ របស់មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា បានជួបប្រជុំគ្នា ដើម្បីស្វែងរកវិធីសាស្រ្តក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាពទៅលើជំនាញស្ថាបត្យកម្ម។

03/01/2026

សូមអនុមោទនា ពិធីបុណ្យទក្ខិណានុប្បទាន ពុទ្ធាភិសេក
និងរាប់បាត្រ ប្រគេនភត្តព្រះសង្ឃចំនួន ១០៨អង្គ

-----------
ការសម្ដែងព្រះធម្មទេសនាដោយ សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព

03/01/2026

សូមអនុមោទនា ពិធីបុណ្យទក្ខិណានុប្បទាន ពុទ្ធាភិសេក
និងរាប់បាត្រ ប្រគេនភត្តព្រះសង្ឃចំនួន ១០៨អង្គ
ព្រះធម្មកថិកសម្ដែងព្រះធម្មទេសនា គ្រែពីរ ដោយ សម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព និង ព្រះវិជ្ជាកោវិទ សាន ភារ៉េត ។
សូមគោរពអញ្ជើញ
ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សិស្ស និស្សិត និងបងប្អូនញាតិមិត្តព្រះធម៌ជិតឆ្ងាយសូមមេត្តាចូលរួមជាភ្ញៀវកិតិ្តយស ក្នុងពិធីរាប់បាត្រ ប្រគេនភត្តព្រះសង្ឃចំនួន ១០៨អង្គដើម្បីឧទ្ទិសកុសលដល់វីរយុត្តិជន ដែលបានពលីជីវិតក្នុងបេសកកម្មការពារជាតិមាតុភូមិកម្ពុជា។
ពិធីបុណ្យនេះនឹងប្រារព្ធនៅគេហដ្ឋាន លោកតា បណ្ឌិត កុល ផេង និងមហាឧបាសិកា កុល កឹមផល្លា ភូមិតាក្ដុល សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

19/12/2025
កម្មវិធីបុណ្យទក្ខិណានុប្បទាននិងគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ព និងប្រជាពលរដ្ឋពលី!ថ្ងៃសុក្រ ១៤ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ត...
19/12/2025

កម្មវិធីបុណ្យទក្ខិណានុប្បទាននិងគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ព និងប្រជាពលរដ្ឋពលី!

ថ្ងៃសុក្រ ១៤ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានប្រារព្ធកម្មវិធី បុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលនិងគោរពវិញ្ញាណក្ខន្ធវីរកងទ័ព និងប្រជាពលរដ្ឋដែលបានពលីជីវិតលើសមរភូមិក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងទប់ស្កាត់ពីការឈ្លានពានពីយោធាថៃក្នុងពេលថ្មីៗនេះ។

សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានផ្តល់ជូនថវិកា និង សម្ភារៈសប្បុរសធម៌បន្ថែម ជូនវីរកងទ័ព និងជនភៀសសិក តាមរយៈក្រសួងអប់រំ ...
19/12/2025

សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានផ្តល់ជូនថវិកា និង សម្ភារៈសប្បុរសធម៌បន្ថែម ជូនវីរកងទ័ព និងជនភៀសសិក តាមរយៈក្រសួងអប់រំ យុវជន និងកីឡា!

ថ្ងៃសុក្រ ១៤ រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំរបស់ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាននាំយកថវិការ និង សម្ភារៈសប្បុរសធម៌ ដែលទទួលបានពី “មូលនិធិបញ្ញាសាស្រ្ត ដើម្បីវីរកងទ័ព និងជនភៀសសឹក” ជូន ដល់ក្រសួងអំរំយុវ ជននិងកីឡា ដើម្បីបរិច្ចាគបន្តដល់បងប្អូនវីរកងទ័ព និង ក្រុមគ្រួសារជនភៀសសឹក រួមទាំងកុមារ សិស្សានុសិស្ស ដែលបានរងផលប៉ះពាល់ ដោយសង្គ្រាមឈ្លៀនពានដោយប្រទេសថៃ។

«ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិ...
18/12/2025

«ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីរួមសាមគ្គីភាពជាតិយើង 🙏

មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា និងមហាវិទ្យាល័យវិទ្យាសាស្រ្ត និងវិស្វកម្ម នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ...
16/12/2025

មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូបនីយវិទ្យា និងមហាវិទ្យាល័យវិទ្យាសាស្រ្ត និងវិស្វកម្ម នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជន លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិស្សិត និស្សិត និងបុគ្គលិក​ ដែលបានចូលរួមជួយដល់វីរកងទ័ព និងជនភៀសសឹក ដែលក្នុងនោះមានដូចជាសម្ភារៈប្រើប្រាស់មួយចំនួន នំ ទឹកបរិសុទ្ធ និងថវិកាចំនួន ៣០៣.៦១ ដុល្លារ។
សូមឱ្យម្ចាស់ជំនួយមាន អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ 🙏❤️

ចូលរួមដើម្បីជាតិយើងទាំងអស់គ្នា🙏🙏
10/12/2025

ចូលរួមដើម្បីជាតិយើងទាំងអស់គ្នា🙏🙏

មូលនិធិបញ្ញាសាស្រ្ដដើម្បីវីរកងទ័ព និងជនភៀសសឹក

ខ្ញុំព្រះករុណាយើងខ្ញុំ សូមជំរាបដំណឹងជូនដល់សាស្រ្ដាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត អតីតនិស្សិតគ្រប់ជំនាន់ និងសប្បុរសជនទាំងអស់មេត្តាជ្រាបថា !
សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ចាប់ផ្តើមប្រមូលនិធិជាថ្មីម្តងទៀត ដើម្បីរៃអង្គាសថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។

ចូលរួមទាំងអស់គ្នា ដើម្បីវីរកងទ័ពដ៏អង់អាច និងបូរណភាពទឹកដីកម្ពុជា។

យើងខ្ញុំនឹងចាប់ផ្ដើមទទួលថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ចាប់ពីការផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៧:០០ ល្ងាច
📍ទីតាំងសាកលវិទ្យាល័យបញ្ញាសាស្រ្ដ ទួលគោក

Address

St. 313, Toul Kok
Phnom Penh
120408

Opening Hours

Monday 08:00 - 05:00
Tuesday 08:00 - 05:00
Wednesday 08:00 - 05:00
Thursday 08:00 - 05:00
Friday 08:00 - 05:00
Saturday 08:00 - 11:00

Telephone

+85512215109

Alerts

Be the first to know and let us send you an email when Faculty of Architecture and Urban Planning-FAUP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Faculty of Architecture and Urban Planning-FAUP:

Share