06/05/2020
#សូមអនុមោទនា #ថ្ងៃពេញបូរមីណ៍ #វិសាខបូជា 🙏🙏❤️🙏🙏
ព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវ”អរិយសច្ច”ដែលប្រែថា ”សេចក្តីពិតដ៏ប្រសើរ”ឬ”សេចក្តីពិតដែលមាននៅក្នុងជីវិតរបស់ មនុស្សគ្រប់គ្នាទាំងអស់មិនថា អ្នកមាន អ្នកក្រ ឬអាក្រក់ល្អនោះទេ”។ អរិយសច្ចនោះមាន ៤ យ៉ាងគឺ:
១.ទុក្ខសច្ច សេចក្តីទុក្ខដែលមាននៅក្នុងខ្លួនសត្វលោក
២.ទុក្ខសមុទយ ហេតុដែលនាំឲ្យកើតសេចក្តីទុក្ខ
៣.និរោធសច្ច សេចក្តីសុខដែលមិនមានទុក្ខលាយឡំក៏ជា
សេចក្តីពិតដែលមនុស្សគ្រប់គ្នាអាចស្វែងរកបាន
៤.មគ្គសច្ច ផ្លូវកណ្តាលតែមួយគត់ដែលជាវិធីរំដោះខ្លួនឲ្យចេញចាកសេចក្តីទុក្ខគឺ មគ្គមានអង្គ ៨ ប្រការ ។
🙏🙏🙏