31/12/2024
+មកចែករំលែក ខារ៉ាមែល 🍮 ក្បួនទី2 ងាយងាយ សម្រាប់បងបងអ្នកមិនទាន់ចេះ 😁 មានប្រាប់គ្រប់របៀប ច្បាស់ៗមិនលាក់លៀម
+គ្រឿងផ្សំ
-ស្ករស100ក្រាម (ទឹក100+50ml)
-ពងមាន់ ក្រហមសុត4គ្រាប់ ពងទាំងសទាំងក្រហម2គ្រាប់
-ទឹកដោះគោស្រស់400ក្រាម
-ទឹកដោះគោខាប់150ក្រាម
-ទឹកក្លិបវ៉ាន់នីឡា 1 ស្លាបព្រាកាហ្វេ
+របៀធ្វេី
-យកស្ករចាក់ចូលឆ្នាំរំលីងអោយរលាយស្អិតរួចចាក់ទឹកចូល100mlបន្ទាប់មករំងាស់អោយជេីងអង្រ្កងដាច់ទឹកពេលដែលស្ករឡេីងក្រហមខ្លាំង ចាក់ទឹកចូល 50ml ទៀត រួចបិទភ្លេីង ហេីយយកស្ករដែលកំឡោចរួចមិញទៅចាក់ចូលពុម្ភ រួចទុកម៉ាដុំហេីយយេីងមកធ្វេី ពងមាន់វិញម្តង
-យកពងមាន់ចាក់ចូលគ្នាកូរវៃថ្នមៗ រួច ទឹកដោះគោស្រស់ទឹកដោះគោខាប់កូរចូលគ្នាអោយសព្វ ទេីបចាក់ចូលពងមាន់ដែលយេីងកូរអំបាញ់មិញ បន្ទាប់មកយកកន្រ្តងមកច្រោះរួចចាក់ចូលពុម្ភបិទគម្របជាការស្រេច យកទៅចំហុយ
+របៀបចំហុយ នឹង របៀបទុកដាក់នំអោយឆ្ងាញ់
-យកឆ្នាំងដែលត្រូវចំហុយមកដាំទឹកអោយពុះរួចបិទភ្លេីង យកនំដាក់ក្នុងឆ្នាំចំហុយ រួចបិទគំរប ផ្ងំ វាចោល5 នាទី សឹមបេីកភ្លេីងវិញ បេីកហ្គាស តិចល្មមកុំខ្លាំងអាចធ្វេីអោយបែកសាច់នំ អាសាបេីកគំម្របចេញ ៥នាទីបេីកម្តង រហូតដល់នំឆ្អិន ពេលនំឆ្អិនភ្លាមហាមចាក់ញាំ ត្រូវទុកនំនឹងអោយត្រជាក់ រួចយកក្លាសេ 2-3ម៉ោងឡេីង ទេីបនំរឹង ចាក់មកមិនបែក អាឡេកអាឡាក់😹🍮 ក្បួននេះបេីធ្វេីទៅសាបអាចថែមថយគ្រឿងតាមមាត់បងបងបាន ក្បួនមួយនេះមិនអាចផ្គាប់មនុស្ស100នាក់បានទេ សុីសងលេីបងបងថែមថយតម្រូវមាត់ខ្លួនឯង😁