VNP បោះដុំគ្រឿងអគ្គិសនី និងគ្រឿងម៉ាស៊ីនត្រជាក់

  • Home
  • Cambodia
  • Phnom Penh
  • VNP បោះដុំគ្រឿងអគ្គិសនី និងគ្រឿងម៉ាស៊ីនត្រជាក់

VNP បោះដុំគ្រឿងអគ្គិសនី និងគ្រឿងម៉ាស៊ីនត្រជាក់ Best Service Transaction

08/04/2026

ណេតាន់យ៉ាហ៊ូថា«បទឈប់បាញ់»មិនរាប់បញ្ជូលលីបង់ឡើយ

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែលគាំទ្រការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការផ្អាកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែលោកបានបញ្ជាក់ថាបទឈប់បាញ់រយៈពេលពីរសប្តាហ៍នឹងមិនអនុវត្តចំពោះប្រទេសលីបង់ទេ នេះមានន័យថាអ៊ីស្រាអែលនឹងបន្តបើកការវាយប្រហារលើប្រទេសលីបង់ជាធម្មតា។

លម្អិត៖ https://kh.cc-times.com/posts/28053

08/04/2026

មីស៊ីលត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ និងត្រូវបានស្ទាក់ចាប់បាននៅពីលើទីក្រុងតេលអាវី (Tel Aviv) នៅព្រឹកព្រលឹមថ្ងៃពុធនេះ ចំពេលដែលប្រធានាធិបតីអាមេរិក ដូណាល ត្រាំ បានប្រកាសតាមរយៈបណ្តាញសង្គមអំពីកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល២សប្តាហ៍ជាមួយអ៊ីរ៉ង់។

ក្នុងរយៈពេលតិចជាង២ម៉ោង មុនពេលដល់ឱសានវាទដែលលោកបានកំណត់ឱ្យអ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀង លោក ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social ថា លោកបានយល់ព្រម ផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់ក្នុងរយៈពេល២សប្តាហ៍ ដោយយោងទៅតាមលក្ខខណ្ឌដែលថា ច្រកសមុទ្រហ័រមូស (Hormuz) ត្រូវតែបើកឱ្យដំណើរការឡើងវិញ ជាបន្ទាន់ និង ទាំងស្រុង។

ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងមជ្ឈិមបូព៌ា ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធារួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ចំពេលមានកិច្ចចរចាការទូតក្នុងគោលបំណងទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់។

08/04/2026

លក្ខខណ្ឌ១០ ដែល«អ៊ីរ៉ង់»ដាក់ទៅអាម៉េរិក ដើម្បីបញ្ចប់សង្រ្គាម

១. ត្រូវធានាថា គ្មានការវាយប្រហារម្តងទៀតលើ អ៊ីរ៉ង់
២. ច្រកសមុទ្រ ហ័រមូស ត្រូវតែស្ថិតក្នុងការគ្រប់គ្រងរបស់អ៊ីរ៉ង់
៣. អ៊ីរ៉ង់ មានសិទ្ធិក្នុងការបង្កើនថាមពលនុយក្លេអ៊ែរ
៤. លើកលែងទណ្ឌកម្មបឋមទាំងអស់លើ អ៊ីរ៉ង់
៥. លើកលែង ទណ្ឌកម្ម បន្ទាប់បន្សំទាំងអស់លើ អ៊ីរ៉ង់
៦. លុបចោលរាល់ដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខ UN ប្រឆាំងអ៉ីរ៉ង់
៧. សងសំណងជួសជុលការខូចខាតដោយសារសង្រ្គាមលើ អ៊ីរ៉ង់
៨. លុបចោលរាល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមមិកអន្តរជាតិប្រឆាំងអ៉ីរ៉ង់
៩. បញ្ឈប់អរិភាពលើ គ្រប់សមរភូមិ ទាំងអស់ក្នុងនោះរួមមានលើលីបង់ជាដើម
១០. ដកកងកម្លាំងប្រយុទ្ធអាម៉េរិក ចេញពីតំបន់
ដកស្រង់ចេញទីភ្នាក់ងារព័ត៌មាន CBS News, CGTN, Al Jazeera

Address

Phnom Penh
855

Telephone

+85592450659

Website

Alerts

Be the first to know and let us send you an email when VNP បោះដុំគ្រឿងអគ្គិសនី និងគ្រឿងម៉ាស៊ីនត្រជាក់ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VNP បោះដុំគ្រឿងអគ្គិសនី និងគ្រឿងម៉ាស៊ីនត្រជាក់:

Share

Category