Cambodia Chefs Association

Cambodia Chefs Association សមាគមចុងភៅកម្ពុជា (ស.ច.ក) - Cambodia Chefs Association (CCA), an Official National Member of Worldchefs - World Association of Chefs' Societies

ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កម្មវិធី «ពីចម្ការ ទៅខ្ទះឆា» ត្រូវបានរៀបចំឡើង...
08/09/2026

ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កម្មវិធី «ពីចម្ការ ទៅខ្ទះឆា» ត្រូវបានរៀបចំឡើង ដើម្បីភ្ជាប់កសិករក្នុងស្រុក និងអ្នកជំនាញចម្អិនអាហារ ព្រមទាំងលើកកម្ពស់កសិផលក្នុងស្រុក។

កម្មវិធីបានលើកយក «ដំណាំពោត» នៃឃុំលាងដៃ មកច្នៃជាមុខម្ហូប និងបង្អែម ដើម្បីបង្ហាញពីតម្លៃបន្ថែមនៃកសិផលក្នុងស្រុក និងលើកកម្ពស់ការប្រើប្រាស់ផលិតផលសហគមន៍។

ជាមួយគ្នានេះ កម្មវិធីក៏បានចែករំលែកអាហាររូបត្ថម្ភជូនសិស្សានុសិស្សប្រមាណ ១៣០នាក់ និងដាក់លក់ផលិតផលសហគមន៍ ដើម្បីរួមចំណែកពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិផលក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។

08/09/2026
08/09/2026
សមាគមចុងភៅកម្ពុជា បានចុះប្រគល់វិញ្ញាបនបត្រសមាជិកភាពជូនលោក ម៉ាន់ សុជាតិ មេចុងភៅភោជនីយដ្ឋាន ភោជន ដែលបានបន្តគាំទ្រ និងចូលរួ...
02/09/2026

សមាគមចុងភៅកម្ពុជា បានចុះប្រគល់វិញ្ញាបនបត្រសមាជិកភាពជូនលោក ម៉ាន់ សុជាតិ មេចុងភៅភោជនីយដ្ឋាន ភោជន ដែលបានបន្តគាំទ្រ និងចូលរួមជាសមាជិកភាព CCA ឆ្នាំ ២០២៦

ការចូលរួមរបស់លោក គឺជាការបន្ថែមកម្លាំង និងចំណេះដឹងដ៏មានតម្លៃសម្រាប់សហគមន៍ចុងភៅកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់វិស័យម្ហូបអាហារខ្មែរ ឲ្យកាន់តែរីកចម្រើន។

សមាគមចុងភៅកម្ពុជា សូមស្វាគមន៍ និងសូមជូនពរ ឲ្យលោក ទទួលបានភាពជោគជ័យ សុខភាពល្អ និងមានភាពរីកចម្រើនក្នុងអាជីពជានិច្ច។ 🙏🏻

#សមាគមចុងភៅកម្ពុជា

[28/08/2026]លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា បានចូលរួមជាកិត្តិយសក្នុងពិធីបើក «កម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្ម ...
31/08/2026

[28/08/2026]

លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា បានចូលរួមជាកិត្តិយសក្នុងពិធីបើក «កម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល ភូមិមួយផលិតផលមួយ ខេត្តសៀមរាប» ដែលមានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយផលិតផលក្នុងស្រុក ព្រមទាំងបង្កើតឱកាសសម្រាប់ការតភ្ជាប់រវាងផលិតផលក្នុងស្រុក និងទីផ្សារ។

សមាគមចុងភៅកម្ពុជា សូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធ ចំពោះការចូលរួម កិច្ចសហការ និងការគាំទ្រ ដែលបានរួមចំណែកធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅដោយជោគជ័យ និងមានអត្ថន័យ។

Ms. Pol Kimsan, President of the Cambodia Chefs Association, was honored to attend the opening ceremony of the “Trade Exhibition and Promotion of One Village One Product (OVOP), Siem Reap Province,” which aims to promote local products and create opportunities to strengthen connections between local producers and the market.

The Cambodia Chefs Association sincerely appreciates all relevant stakeholders for their participation, collaboration, and support, which contributed to the successful and meaningful implementation of the event.

[26/08/26]លោក ឌុក ដេត អនុប្រធានសមាគមចុងភៅកម្ពុជា បានចូលរួមកិច្ចប្រជុំជាមួយមន្ទីរពាណិជ្ជកម្ម ស្តីពី «លក្ខណៈស្តង់ដារបច្ចេក...
27/08/2026

[26/08/26]

លោក ឌុក ដេត អនុប្រធានសមាគមចុងភៅកម្ពុជា បានចូលរួមកិច្ចប្រជុំជាមួយមន្ទីរពាណិជ្ជកម្ម ស្តីពី «លក្ខណៈស្តង់ដារបច្ចេកទេសមាន់ខ្មែរ ដើម្បីភ្ជាប់ទៅកាន់ទីផ្សារ»។

កិច្ចប្រជុំនេះជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងគុណភាព សុវត្ថិភាព និងស្តង់ដារនៃផលិតផលមាន់ខ្មែរ ព្រមទាំងជំរុញការភ្ជាប់ផលិតផលក្នុងស្រុកទៅកាន់ទីផ្សារ។

សមាគមចុងភៅកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការចូលរួមលើកស្ទួយកសិផលខ្មែរ និងគាំទ្រផលិតផលក្នុងស្រុក ឱ្យកាន់តែមានគុណភាព និងស្របតាមស្តង់ដារ សម្រាប់វិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច។

[26/08/26]ប្រធាន និងអនុប្រធាន សមាគមចុងភៅកម្ពុជា (CCA) បានចុះទស្សនកិច្ចនៅ សមាគមបំពេញសុបិនយុវជន (YDFA) ដើម្បីស្វែងយល់ និងច...
26/08/2026

[26/08/26]

ប្រធាន និងអនុប្រធាន សមាគមចុងភៅកម្ពុជា (CCA) បានចុះទស្សនកិច្ចនៅ សមាគមបំពេញសុបិនយុវជន (YDFA) ដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍អំពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនដែលមានជីវភាពខ្វះខាត និងការត្រៀមខ្លួនសម្រាប់ចូលរួមក្នុងវិស័យបដិសណ្ឋារកិច្ច និងទីផ្សារការងារ។

ជាមួយគ្នា យើងជឿជាក់ថា ការផ្តល់ចំណេះដឹង និងជំនាញ គឺជាជំហានដ៏សំខាន់ក្នុងការបង្កើតឱកាស និងអនាគតកាន់តែប្រសើរសម្រាប់យុវជនកម្ពុជា។ 🇰🇭

[24/08/2026]លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា បានជួបសំណេះសំណាល និងជូនលិខិតថ្លែងអំណរគុណជូនដល់លោក ចុង ភារុណ ចុងភ...
25/08/2026

[24/08/2026]

លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា បានជួបសំណេះសំណាល និងជូនលិខិតថ្លែងអំណរគុណជូនដល់លោក ចុង ភារុណ ចុងភៅប្រចាំភោជនីយដ្ឋាននិករ ដែលបានបន្តគាំទ្រ និងចូលរួមជាសមាជិកភាព CCA សម្រាប់ឆ្នាំ ២០២៦។

ការគាំទ្ររបស់លោក គឺជាកម្លាំងចិត្តដ៏មានតម្លៃក្នុងការចូលរួមអភិវឌ្ឍវិស័យម្ហូបអាហារ និងលើកកម្ពស់សហគមន៍ចុងភៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

សូមជូនពរ ឲ្យទទួលបានជោគជ័យ សុខភាពល្អ និងភាពរីកចម្រើនជានិច្ច។

#សមាគមចុងភៅកម្ពុជា #ចុងភៅកម្ពុជា

[24/08/2026]លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា បានជួបសំណេះសំណាល និងជូនលិខិតថ្លែងអំណរគុណជូនដល់លោក ឈន ប៊ុនឈូ ម្ចា...
24/08/2026

[24/08/2026]

លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា បានជួបសំណេះសំណាល និងជូនលិខិតថ្លែងអំណរគុណជូនដល់លោក ឈន ប៊ុនឈូ ម្ចាស់ភោជនីយដ្ឋាន និករ និ ភោជន ដែលបានបន្តគាំទ្រ និងចូលរួមជាសមាជិកភាព CCA សម្រាប់ឆ្នាំ ២០២៦។

ការគាំទ្ររបស់លោក គឺជាកម្លាំងចិត្តដ៏មានតម្លៃក្នុងការចូលរួមអភិវឌ្ឍវិស័យម្ហូបអាហារ និងលើកកម្ពស់សហគមន៍ចុងភៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

សូមជូនពរឲ្យលោក ទទួលបានជោគជ័យ សុខភាពល្អ និងភាពរីកចម្រើនជានិច្ច។

#សមាគមចុងភៅកម្ពុជា #ចុងភៅកម្ពុជា

Address

Siem Reap

Telephone

+85570217578

Website

Alerts

Be the first to know and let us send you an email when Cambodia Chefs Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambodia Chefs Association:

Shortcuts

Share